ព៌ត័មាន & ព្រឹត្តិការណ៍
នៅថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៨ ក្រោមកិច្ចសហការរវាងសមាគមពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង SIMA ASEAN THAILAND បានអញ្ជើញសមាជិកសមាគមពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ចុះទស្សនកិច្ច និងចូលរួមសិក្ខាសាលានៃការតាំងពិព័រណ៍ស្ដីពី បច្ចេកវិទ្យាកសិកម្ម និងការធ្វើជំនួញលើផលិតផលកសិកម្ម នៅទីក្រុងបាងកក ប្រទេសថៃដែលក្នុងនោះសមាជិករបស់សមាគមពាណិជ្ជកម្មប្រទេសកម្ពុជាបានចូលរួម សរុបចំនួន ៣៩រូប ។ ក្នុងនោះក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្មបានចាត់បញ្ជូនមន្រ្ដីចំនួន ០៤ រូប ទៅចូលរួមផងដែរ ។

១. សកម្មភាពទូទៅនៅទីក្រុងបាងកក

គណៈប្រតិភូបានទៅទស្សនកិច្ច និងជំនួបពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួនដែលខ្លួនពេញចិត្ដនៅសាលតាំងពិព័រណ៍ IMPACT EXHIBITION CENTER, BANKOK, THAILANDដែលមានចំនួនក្រុមហ៊ុនចូលរួមប្រមាណ ៩៨ ក្រុមហ៊ុន ។ ក្នុងពេលចូលរួមក្នុងសាលពិព័រណ៍ គឺខាងភាគីប្រទេសថៃបានតម្រូវឱ្យសមាជិកទាំងអស់ ធ្វើលិខិតអនុញ្ញាតប័ណ្ណចេញចូលក្នុងសាល ដើម្បីងាយស្រួលត្រួតពិនិត្យចំនួនអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ ។

២. គោលបំណងនៃការធ្វើទស្សនកិច្ច

ទស្សនកិច្ចសិក្សានេះមានគោលបំណងជម្រុញឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀត លើវិស័យ កសិកម្ម បច្ចេកវិទ្យាកសិកម្ម ការស្វែងរកដៃគូពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក ហើយអ្វីដែលសំខាន់គឺអាចធ្វើឱ្យអ្នកលក់ និង អ្នកទិញអាចធ្វើការជ្រើសរើសដៃគូ ធ្វើជំនួញបានច្រើនមុខ ជាពិសេសគឺជម្រុញលើកទឹកចិត្ដដល់ស្នាដៃច្នៃប្រឌិត និងការបង្កើតអ្វីដែលថ្មី របស់ផលិតករដើម្បីដាក់តាំងបង្ហាញ ។

៣. លទ្ធផលដែលទទួលបាន

បន្ទាប់ពីបញ្ចប់ការធ្វើទស្សនកិច្ចសិក្សានេះ សមាជិកសមាគមពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់បានទទួលនូវបទពិសោធន៍ និងផលប្រយោជន៍ជាច្រើនដូចជា ៖ - បង្កើតនូវចំណងមិត្ដភាពរវាងគ្នា និងគ្នា ជាមួយបណ្ដាអ្នកចូលរួមមកពីអន្ដរប្រទេស - ស្គាល់នូវអ្វីដែលថ្មីៗ បច្ចេកវិទ្យាទំនើបៗដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម - ផ្លាស់ប្ដូរបទពិសោធន៍ជំនួញ និងចំណេះដឹង ចំពោះគ្នាទៅវិញទៅមក - មានឱកាសក្នុងការបង្ហាញព័ត៌មានអំពីក្រុមហ៊ុន ឬស្ថាប័នរបស់ខ្លួនដល់ដៃគូថ្មីៗ - ទទួលបានជម្រើសច្រើនក្នុងការធ្វើជំនួញខ្នាតតូច មធ្យម និងខ្នាតធំ - លើកកម្ពស់ចំណេះដឹកនាំចេញ និងជំនាញការងារសម្រាប់រោងចក្រសហគ្រាសធនតូច និង ធនមធ្យម - មានឱកាសក្លាយជាសមាជិករបស់ TMA ( Thailand Machinery Association ) - មានសិទ្ធិអទិភាព ក្នុងការចូលរួមកម្មវិធីក្រោយៗទៀតរបស់សមាគមពាណិជ្ជកម្ម ។

​​​​​​​​​​​​​​​​តំណរភ្ជាប់​​​​​
 
 

dd

CalendarView — JavaScript Calendar Widget
សម្រង់ការប្រៀបធៀបអង្ករពិភពលោក
(ធ្វើឱ្យទាន់សម័យ: 2019-សីហា-01)
ភាពខុសគ្នា អង្ករ
ផ្កាម្លិះ
អង្ករ
ក្រអូប
អង្ករ
គ្រាប់
វែង
អង្ករ
ស្រូវ
ពាក់
កណ្តាល
ផ្កាខ្ញី
5% 950 915 475 ... ...
10% ... ... 465 ... ...
15% ... ... 455 ... ...
A.1
Super
... ... 390 ... ...
A.1
Extra
Super
N/A N/A N/A N/A N/A
** All price in US$/MT,
CRF or Phnom Penh Port.
ស្ថិតិការនាំចេញ
(មករា- តុលា 2016)
ដោយ Metric Tons
ប្រចាំខែ 2016 2017 2018 2019
1.មករា 44,033 48,820 62,623 59,625
2.កុម្ភះ 51,912 60,731 47,809 52,861
3.មិនា 66.275 57.127 50,683 58,335
4.មេសា 39,550 45,716 36,239 42,942
5.ឧសភា 32,558 45,243 42,865 36,409
6.មិថុនា 33,862 30,925 31,318 31,366
7.កក្កដា 24,087 27,354 25,543 26,475
8.សីហា 27,799 56,274 44,558 34,032
9.កញ្ញា 41,429 49,776 47,626 56,541
10.តុលា 60,016 70,149 45,543 ---
11.វិច្ឆការ 58,168 70,122 62,433 ---
12.ធ្នូ 62,455 73,442 128,985 ---
ការនាំចេញ ប្រចាំឆ្នាំ 542,144 635,679 626,225 398,562
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.