ព៌ត័មាន & ព្រឹត្តិការណ៍
កាលពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមកិច្ចសហការរបស់សមាគមពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជា និងAsia’s Leading Food Ingredients Exhibition and Conference បានអញ្ជើញសមាជិកសមាគមពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជាចុះទស្សនៈកិច្ចសិក្សា និងចូលរួមសិក្ខាសិលា នៃការតាំងពិពណ៌ស្តីពីផលិតផល ម្ហូបអាហារនិងកសិកម្មនៅទីក្រុងបាងកកប្រទេសថៃក្នុងនោះសមាជិកសមាគមពាណិជ្ជកម្មរបស់ ព្រះរាជាណាចក្រកម្ពុជា បានចូលរួម សរុបមានចំនួន ៨០ រូប ។ក្នុងនោះក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្មក៏បានចាត់បញ្ជូនក្រុមការងារចំនួន០៦ រូបទៅ ចូលរួមផងដែរ ។ ១. គោលបំណងនៃទស្សកិច្ចសិក្សា ទស្សនៈកិច្ចសិក្សានេះមានគោលបំណងជំរុញអោយមានការអភិវឌ្ឍន៍បន្ថែមទៀតលើវិស័យម្ហូបអាហារ និង កសិកម្មអោយមានការរីកចម្រើនតាមយុគ្គសម័យបច្ចុប្បន្ន ជាពិសេសជម្រុញអោយកសិករមានភាពងាយស្រួលក្នុង ការដាំដុះ, ការពារហានិភ័យដល់កសិករ, ផ្តល់បច្ចេកទេសថ្មីៗដល់កសិករ , ការស្វែងដៃគូ រកទីផ្សារដល់កសិករ និងជម្រុញអោយមានការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី នៅក្នុងវិស័យផលិតផលម្ហូបអាហារ និងកសិកម្ម។ ២. សកម្មភាពទូទៅ នៅទីក្រុងបាងកក គណៈប្រតិភូបានទៅទស្សនៈកិច្ចនៅសាលតាំងពិពណ៌ជាតិរបស់ប្រទេសថៃ Bangkok International Trade and Exhibition Centre(BITEC) ដែលមានចំនួនក្រុមហ៊ុនចូលរួមតាំងពិពណ៌ប្រមាណ ៥៣៦ក្រុមហ៊ុន។ ក្នុងពេលចូលរួមចូលក្នុងសាលពិពណ៌ គឺខាងភាគីប្រទេសថៃបានតម្រូវអោយសមាជិកទាំងអស់ ធ្វើលិខិតអនុញ្ញាតប័ណ្ណចេញចូលក្នុងសាល ងាយស្រួលត្រួតពិនិត្យចំនួនអ្នកចូលរួមទស្សនាការតាំងពិពណ៌នេះ ។ ៣. លទ្ធផលទទួលបាន សមាជិកសមាគមពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវបទពិសោធន៍ជាច្រើនពី ទស្សនៈកិច្ចសិក្សានេះមានដូចជា៖ ១- គឺជាព្រឹត្តិការណ៍ឈានមុខសម្រាប់ចំណីអាហារ និងភេសជ្ជៈប្រភពគ្រឿងផ្សំនៅអាស៊ី ២- ជាមួយនឹងអ្នកចូលរួមចំនួន ២០.១៤២ នាក់មកពី ៧៦ ប្រទេសហើយជាង ៧៥% ៣- វាបង្ហាញថា Fi Asia គឺជាវេទិការពាណិជ្ជកម្មមួយនៅក្នុងអាស៊ាន និងលើសពីនេះទៅទៀតអោយមាន ការរីកចម្រើន និងត្រូវបានទទួលស្គាល់ថាអាស៊ីអាគ្នេយ៍បានក្លាយជាគ្រឿងផ្សំចំណីអាហារដែលត្រូវចូលរួម។ ជាចុងក្រោយសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាសភាពរួមទាំងអស់ ដែលបានចូលរួមក្នុងការបង្ហាញ នៅឆ្នាំនេះដែលធ្វើឱ្យវាក្លាយជារឿងធំបំផុតដែលមិនធ្លាប់មាន។ យើងទន្ទឹងរង់ចាំជួបអ្នកនៅ Fi Asia 2018 ដែល នឹងប្រព្រឹត្ដទៅនៅ ខែតុលាឆ្នាំ ២០១៨ នៅឯពិព័រណ៍អន្តរជាតិនៅហ្សាកាតាឥណ្ឌូណេស៊ី និងទីក្រុងហូជីមិញប្រទេស វៀតណាម ។

​​​​​​​​​​​​​​​​តំណរភ្ជាប់​​​​​
 
 

dd

CalendarView — JavaScript Calendar Widget
សម្រង់ការប្រៀបធៀបអង្ករពិភពលោក
(ធ្វើឱ្យទាន់សម័យ: 2019-សីហា-01)
ភាពខុសគ្នា អង្ករ
ផ្កាម្លិះ
អង្ករ
ក្រអូប
អង្ករ
គ្រាប់
វែង
អង្ករ
ស្រូវ
ពាក់
កណ្តាល
ផ្កាខ្ញី
5% 732 611 475 ... ...
10% ... ... 465 ... ...
15% ... ... 455 ... ...
A.1
Super
... ... 390 ... ...
A.1
Extra
Super
N/A N/A N/A N/A N/A
** All price in US$/MT,
CRF or Phnom Penh Port.
ស្ថិតិការនាំចេញ
(មករា- តុលា 2016)
ដោយ Metric Tons
ប្រចាំខែ 2017 2018 2019 2020
1.មករា 48,820 62,623 59,625 50,540
2.កុម្ភះ 60,731 47,809 52,861 86,049
3.មិនា 57.127 50,683 58,335 94,449
4.មេសា 45,716 36,239 42,942 69,304
5.ឧសភា 45,243 42,865 36,409 55,845
6.មិថុនា 30,925 31,318 31,366 41,563
7.កក្កដា 27,354 25,543 26,475 28,413
8.សីហា 56,274 44,558 34,032 22,130
9.កញ្ញា 49,776 47,626 56,541 40,572
10.តុលា 70,149 45,543 59,354 ---
11.វិច្ឆការ 70,122 62,433 56,209 ---
12.ធ្នូ 73,442 128,985 106,139 ---
ការនាំចេញ ប្រចាំឆ្នាំ 635,679 626,225 620,264 488,775
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.