ព៌ត័មាន & ព្រឹត្តិការណ៍
កិច្ចប្រជុំជាមួយក្រុមហ៊ុននាំចេញអង្ករ " Exporter is the Ambassador of Our Rice Industry " សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំកិច្ចប្រជុំពិសេសជាមួយក្រុមហ៊ុននាំចេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្គ្រីនដ្រេត នៃក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីម្ចាស់និងតំណាងក្រមហ៊ុននាំចេញចំនួន៤៥នាក់ ក្រោមការរៀបចំរបស់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។ កិច្ចប្រជុំនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧នេះផ្តោតសំខាន់លើការអនុវត្តផែនការនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាមួយក្រុមហ៊ុនដែលមានឈ្មោះក្នុងពេលកន្លងមក និង ការពិភាក្សាលើការបញ្ជូនឈ្មោះលើកទី២ទៅកាន់ភាគីចិន ដែលសមាជិកបានស្នើមកកាន់សហព័ន្ធ និងក្រុម ហ៊ុនហ្គ្រីនដ្រេត សម្រាប់នាំចេញទៅកាន់ប្រទេសចិន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមមានៈ ឧកញ៉ា ហ៊ុន ឡាក់ ឧកញ៉ា វង្ស ប៊ុនហេង ឧកញ៉ា ច្រាយ សុន លោក នង វាសនា និង ឧកញ៉ា ភូ ពុយ ដែលជាអតីតៈក្រុមប្រឹក្សាភិបាលក្នុងអាណត្តិទី១។ ការរៀបចំការពិភាក្សានេះឡើង ដើម្បីប្រមូលមតិយោបល់ពីភាគីនាំចេញសំខាន់ៗ ដើម្បីរៀបចំយុទ្ធសាស្រ្តនាំចេញឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងតម្លៃសមស្រប រួមចំណែកដល់ការកាត់បន្ថយសម្ពាធមួយចំនួនដល់សមាជិករបស់ខ្លួន ព្រោះការនាំចេញក្នុងពេលកន្លងមកប្រឈមយ៉ាងខ្លាំងទាំងតម្លៃនិងរបៀបនៃការនាំចេញ។ ទីផ្សារនាំចេញជាដង្ហើមរស់របស់វិស័យស្រូវអង្ករនៅកម្ពុជា។ ការរៀបចំយុទ្ធសាស្ត្របានត្រឹមត្រូវនឹងនាំឲ្យវិស័យស្រូវអង្កររីកចម្រើន ហើយកសិករនឹងមានឱកាសរីកចម្រើនទាំំងប្រាក់ចំណូលនិងជីវភាពរស់នៅ។ លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្គ្រីនដ្រេតនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រហូតមកដល់ពេលនេះ ការនាំចេញទៅកាន់ទីផ្សារចិន សម្រេចបានប្រហែលពាក់កណ្តាលនៃកូតា២០ម៉ឺនតោន ហើយ សង្ឃឹមថា ការនាំចេញទៅកាន់ទីផ្សារចិននឹងគ្រប់ចំនួននៅចុងឆ្នាំ។ លោកបានលើកឡើងថា កូតាសម្រាប់ឆ្នាំក្រោយ នឹងត្រូវជជែកឲ្យបានស៊ីជម្រៅនៅពេលក្រោយ ដើម្បីឲ្យការនាំចេញបានល្អ តែជាទូទៅភាគីចិនតែងតែបំពេញកូតាឲ្យគ្រប់ចំនួន ហើយតម្លៃនឹងមិនមានការប្រកួតប្រជែងខ្លាំងដូចពេលដំបូងនោះទេ។ ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ការសហការគ្នាក្នុងចំណោមអ្នកនាំចេញនិងរោងម៉ាសីុនគឺជារឿងសំខាន់ក្នុងការរួមគ្នាធ្វើការងារឲ្យបានល្អ និងដល់គោលដៅ បើមិនដូច្នោះទេ ការលំបាកនឹងបន្តកើតមានចំពោះវិស័យស្រូវអង្ករ។ ឯកឧត្តមប្រធាន មានប្រសាសន៍ថា៖«ខ្ញុំចង់បើកឱកាស តែខ្ញុំមិនឲ្យឱកាសឈ្មោះគ្នានោះទេ ខ្ញុំចង់ឃើញការសហការគ្នារវាងសមាជិក។ ឯកឧត្តម សុខ ពុទ្ធីវុធ បានលើកឃ្លាមួយថា " Exporter is the Ambassador of Our Rice Industry " ចង់អោយក្រុមហ៊ុននាំចេញដើរតួប្រៀបដូចជាអគ្គរាជទូតសម្រាប់វិស័យស្រូវអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។

​​​​​​​​​​​​​​​​តំណរភ្ជាប់​​​​​
 
 

dd

CalendarView — JavaScript Calendar Widget
សម្រង់ការប្រៀបធៀបអង្ករពិភពលោក
(ធ្វើឱ្យទាន់សម័យ: 2019-សីហា-01)
ភាពខុសគ្នា អង្ករ
ផ្កាម្លិះ
អង្ករ
ក្រអូប
អង្ករ
គ្រាប់
វែង
អង្ករ
ស្រូវ
ពាក់
កណ្តាល
ផ្កាខ្ញី
5% 732 611 475 ... ...
10% ... ... 465 ... ...
15% ... ... 455 ... ...
A.1
Super
... ... 390 ... ...
A.1
Extra
Super
N/A N/A N/A N/A N/A
** All price in US$/MT,
CRF or Phnom Penh Port.
ស្ថិតិការនាំចេញ
(មករា- តុលា 2016)
ដោយ Metric Tons
ប្រចាំខែ 2017 2018 2019 2020
1.មករា 48,820 62,623 59,625 50,540
2.កុម្ភះ 60,731 47,809 52,861 86,049
3.មិនា 57.127 50,683 58,335 94,449
4.មេសា 45,716 36,239 42,942 69,304
5.ឧសភា 45,243 42,865 36,409 55,845
6.មិថុនា 30,925 31,318 31,366 41,563
7.កក្កដា 27,354 25,543 26,475 28,413
8.សីហា 56,274 44,558 34,032 22,130
9.កញ្ញា 49,776 47,626 56,541 40,572
10.តុលា 70,149 45,543 59,354 ---
11.វិច្ឆការ 70,122 62,433 56,209 ---
12.ធ្នូ 73,442 128,985 106,139 ---
ការនាំចេញ ប្រចាំឆ្នាំ 635,679 626,225 620,264 488,775
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.